BY | Thea | / | 09-08-2024 | / | 326 |
ព្រះពុទ្ធវង្ស សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ
ដោយមានចំណាត់តាំងពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងសម្ដេចថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះពុទ្ធវង្ស សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ បានដឹកនាំគណៈប្រតិភូចុះធ្វើអធិការកិច្ចបច្ចេកទេសចុះសួរសុខទុក្ខ និងជួបប្រជុំពិភាក្សាជាមួយមន្ទីរ សាលាគណ និងគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាក្នុងខេត្តតាកែវ។ អធិការកិច្ចនេះ ផ្ដោតសំខាន់លើការត្រួតពិនិត្យដំណើរការសាលា គណៈគ្រប់គ្រង គ្រូបង្រៀន ការប្រើប្រាស់គ្រូកិច្ចសន្យាឱ្យចំគោលដៅ និងការពង្រឹងគុណភាពសាលាពុទ្ធិកបឋមសិក្សាទូទាំងខេត្តតាកែវ។
ព្រះពុទ្ធវង្ស ប្រធានប្រតិភូ បានចុះទៅពិនិត្យដំណេីរការការរៀននិងបង្រៀននៃសាលាពុទ្ធិកបឋមសិក្សាមួយចំនួនក្នុងស្រុកព្រៃកប្បាស និងស្រុកត្រាំកក់ ក្នុងគោលបំណងដេីម្បីសួរសុខទុក្ខ លេីកទឹកចិត្ដដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សមណសិស្ស សិស្ស និងផ្ដល់បច្ចេកទេសមួយចំនួន ដេីម្បីធ្វើយ៉ាងណាឱ្យវិស័យពុទ្ធិកសិក្សាមានដំណើរការល្អប្រកបដោយនិរន្តភាព និងវឌ្ឍនភាព ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
...................................
ថ្ងៃព្រហស្បតិ៍ ៤កេីត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
|