BY | Thea | / | 18-12-2024 | / | 44 |
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីពិភាក្សាលើបច្ចេកទេសក្នុងការរៀបចំការដាក់ QR Code ស្តង់ដា លើវិញ្ញាបនបត្រនិងសញ្ញាបត្រគ្រប់កម្រិតនៃពុទ្ធិកសិក្សា។
នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីពិភាក្សាលើបច្ចេកទេសក្នុងការរៀបចំការដាក់ QR Code ស្តង់ដា លើវិញ្ញាបនបត្រនិងសញ្ញាបត្រគ្រប់កម្រិតនៃពុទ្ធិកសិក្សា។
គម្រោងនេះត្រូវបានអនុវត្តតាមរយៈការចងក្រងព័ត៌មាននិងផ្ទៀងផ្ទាត់ឯកសារដោយប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ការពង្រឹងប្រព័ន្ធបញ្ជាក់សញ្ញាបត្រនិងភាពទុកចិត្តក្នុងការប្រើប្រាស់ទូទាំងប្រទេសនិងអន្តរជាតិ ដែលមានការគាំទ្រនិងជួយជំរុញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ នឹងជួយលើកស្ទួយគុណភាពស្ដង់ដារបស់វិស័យអប់រំពុទ្ធិកសិក្សាជាតិ ដោយផ្តោតលើភាពងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ ការផ្តល់សេវារដ្ឋបាល និងទទួលបានទំនុកចិត្តជាសកល។
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
|