ដែលមានថ្នាក់ស្មើនឹងអគ្គនាយកដ្ឋាននិងមានផ្នែកចំណុះចំនួន ០៤ រួមមានផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ផ្នែកពុទ្ធិកមធ្យមសិក្សាផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា និងផ្នែករដ្ឋបាលនិងគណនេយ្យ។[2] ក្រោយមកទៀត នៅឆ្នាំ២០២១ ដើម្បីសម្រួលដល់ការងារបណ្តុះបណ្តាល និងការចាក់ផ្សាយកម្មវិធីទូរសិក្សាក្នុងអំឡុងសម័យកាលនៃវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដំឡើងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតឱ្យមានថ្នាក់ស្មើនាយកដ្ឋាន[3]ផងដែរ។ ដូច្នេះ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នាពេលបច្ចុប្បន្នមានផ្នែកចំណុះចំនួន ០៥ រួមទាំងផ្នែកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
[1] អនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦ ស្តីពីការបង្កើតអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃព្រះរាជាណាចក្រកម្ពុជា។
[2] អនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា។
[3] អនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្តីពី ការដំឡើងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតមានថ្នាក់ស្មើការិយាល័យទៅជាថ្នាក់ស្មើនាយកដ្ឋានចំណុះផ្ទាល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។