BY | Thea | / | 26-10-2023 | / | 1181 |
កម្មវិធីព្រហ្មទាន ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
#កម្មវិធីព្រហ្មទាន
សូមគោរពយាង និមន្ត អញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ព្រមទាំងសប្បុរជន មន្ត្រីបុគ្គលិក ព្រះគ្រូ លោកគ្រូ អ្នកគ្រូ សមណសិស្ស និងសិស្សទាំងអស់របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចូលរួមក្នុង«កម្មវិធីព្រហ្មទាន» អបអរសាទរសមណសិស្សជ័យលាភីលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នាំសិក្សា ២០២២-២០២៣ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងទទួលបន្ទុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
|