BY | Thea | / | 31-10-2024 | / | 222 |
សិក្ខាសាលា ផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា
សិក្ខាសាលា ផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រសួងធម្មការនិងសាសនា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកិច្ចការស្រាវជ្រាវស្តីពី ការវិវត្តវិស័យពុទ្ធិកឧត្តមសិក្សានៅកម្ពុជា ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមព្រះអធិបតីសម្តេចព្រះសក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។
ថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
|