BY | Thea | / | 05-12-2024 | / | 50 |
គណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សា ខេត្តកំពត បានរៀបចំពិធីប្រឡងសិស្សពូកែភាសាបាលី
ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤
គណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សា ខេត្តកំពត បានរៀបចំពិធីប្រឡងសិស្សពូកែភាសាបាលី ថ្នាក់ទី៣ នៃពុទ្ធិកបឋមសិក្សា កម្រងក្រុង ស្រុក ក្នុងខេត្តកំពត
ដែលដឹកនាំដោយ ព្រះគម្ពីរត្ថេរ ញ៉ែត ចន្ទតារា ព្រះជលធីវាសី ព្រះមេគណខេត្តកំពត ដែលមានបេក្ខសមណចំនួន ៦០ អង្គនៅមណ្ឌលប្រឡង សាលាពុទ្ធិកអនុវិទ្យាល័យជុំគ្រៀលកំពត វត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
|