BY | Thea | / | 04-08-2024 | / | 299 |
ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា....
ដោយមានការអនុញ្ញាតនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្នាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីនិងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនិងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានដឹកនាំព្រះមន្ត្រីសង្ឃនៃផ្នែកពុទ្ធិកមធ្យមសិក្សាជួបប្រជុំជាមួយព្រះនាយកនិងគណៈគ្រប់គ្រងនៃសាលាពុទ្ធិកវិទ្យាល័យវត្តសិត្បូ ក្នុងគោលបំណងជំរុញការលើកទឹកចិត្តដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសមណសិស្ស ក៏ដូចជាការពង្រឹងកិច្ចសហការល្អរវាងមន្ត្រីបច្ចេកទេសថ្នាក់កណ្តាលនិងគណៈគ្រប់គ្រងសាលាថ្នាក់ក្រោមឱ្យបានកាន់តែប្រសើរ។
នៅក្នុងជំនួបនោះ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងនិងលោកគ្រូ អ្នកគ្រូ ឱ្យបន្តការយកចិត្តទុកដាក់បន្ថែមលើការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រង ការបង្រៀន និងរៀន ដើម្បីអភិវឌ្ឍសមត្ថភាពសមណសិស្ស-សិស្ស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។
"បាលី-សំស្ក្រឹតនិងព្រះពុទ្ធសាសនាគឺជានិមិត្តរូបនៃពុទ្ធិកសិក្សា"
ថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤
|