BY | Thea | / | 27-09-2024 | / | 252 |
ពិធីបុណ្យទក្ខិណានុប្បទាន ដេីម្បីឧទ្ទិសបុញ្ញកុសល ថ្វាយប្រគេន ជូន បុព្វវីរសង្ឃ និងបុព្វបុរស
កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ដេីម្បីឧទ្ទិសបុញ្ញកុសល ថ្វាយប្រគេន ជូន បុព្វវីរសង្ឃ និងបុព្វបុរស ដែលបានពលីជីវិតលេីបុព្វហេតុជាតិនិងព្រះពុទ្ធសាសនា
ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តមនិងលោកជំទាវរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា។
|