BY | Thea | / | 28-08-2024 | / | 280 |
ពិធីបំប៉នសមត្ថភាពបង្រៀននិងរៀន សម្រាប់គ្រូពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
នៅព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះអគ្គាធិការរង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
បាននិមន្តជាព្រះអធិបតីបើកកម្មវិធីបំប៉នសមត្ថភាពបង្រៀននិងរៀន សម្រាប់គ្រូពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ឆ្នាំសិក្សា២០២៤-២០២៥ ដែលមានសិក្ខាកាមចូលរួមសរុប ៥៨រូប សម្តេចសព្វព្រះទ័យឧបត្ថម្ភក្នុងកម្មវិធីនូវបច្ច័យចំនួន ១,០០០,០០០ រៀលផងដែរ។
🏫 កម្មវិធីនេះមានរយៈពេល ១ថ្ងៃ ដោយបាននិមន្ត អញ្ជើញគ្រូឧទ្ទេសចំនួន ៣រូបមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍និងវិធីសាស្ត្របង្រៀន៖
១-ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ធ្វើបទបង្ហាញស្តីពី"វិធីសាស្ត្រផលិតសម្ភារឧបទេស"។
២-បណ្ឌិត គួយ សូគាន ប្រធានមុខវិជ្ជាអក្សរសាស្ត្រខ្មែរនៅវិទ្យាស្ថានជាតិអប់រំ ធ្វើបទបង្ហាញស្តីពី"វិធីសាស្ត្របង្រៀននិងរៀនក្នុងបរិបទឌីជីថល(ការអប់រំសតវត្សទី២១)"។
៣-លោក អែម ឧត្តម ព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យបាលីសំស្រ្កឹត និងភាសាបរទេស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ធ្វើបទបង្ហាញស្តីពី"វិធីសាស្ត្របង្រៀនភាសាបាលី-សំស្ក្រឹត"៕
|