សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ យាងជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា ពាក់ព័ន្ធនិងវិស័យពុទ្ធិកសិក្សា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះអគ្គាធិការរង ព្រះប្រធានផ្នែក ប្រធានផ្នែកនិងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។