នាព្រឹកថ្ងៃពុធ ៦កេីត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើកម្មវិធីសិក្សាលម្អិត និងរកធាតុចូលបន្ថែមសម្រាប់ពុទ្ធិកមធ្យមសិក្សា
ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទិកសិក្សាជាតិ និងនិមន្ត-អញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងលោកគ្រូ គណៈគ្រប់គ្រងពុទ្ធិកមធ្យមសិក្សាគ្រប់រាជធានីខេត្ត៕
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/