ដោយមានការអនុញ្ញាតនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនិងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះពុទ្ធវង្ស សុខ សុភាព ប្រធានផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ បានដឹកនាំគណៈប្រតិភូចុះធ្វើអធិការកិច្ចបច្ចេកទេសចុះសួរសុខទុក្ខ និងជួបប្រជុំពិភាក្សាជាមួយមន្ទីរ សាលាគណ និងគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាក្នុងខេត្តបាត់ដំបង។ អធិការកិច្ចនេះ ផ្ដោតសំខាន់លើការត្រួតពិនិត្យដំណើរការសាលា គណៈគ្រប់គ្រង គ្រូបង្រៀន ការប្រើប្រាស់គ្រូកិច្ចសន្យាឱ្យចំគោលដៅ ការសិក្សារបស់សមណសិស្ស សិស្ស និងការពង្រឹងគុណភាពសាលាពុទ្ធិកបឋមសិក្សាទូទាំងខេត្តបាត់ដំបង។








ព្រះពុទ្ធវង្ស ប្រធានប្រតិភូបាននិមន្តចុះទៅពិនិត្យដំណេីរការការរៀននិងបង្រៀននៃសាលាពុទ្ធិកបឋមសិក្សាមួយចំនួនក្នុង ក្រុងបាត់ដំបង ស្រុកសំពៅពូន ស្រុកឯកភ្នំ ស្រុកកំរៀង ស្រុកថ្មគោល ស្រុកបាណន់ និងស្រុកមោងឫស្សី ក្នុងគោលបំណងដេីម្បីសួរសុខទុក្ខ លេីកទឹកចិត្ដដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សមណសិស្ស សិស្ស និងផ្ដល់បច្ចេកទេសមួយចំនួន ដេីម្បីធ្វើយ៉ាងណាឱ្យវិស័យពុទ្ធិកសិក្សាមានដំណើរការល្អប្រកបដោយនិរន្តភាព និងវឌ្ឍនភាព ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
...................................
ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦