







នាព្រឹកថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩។ ក្នុងពិធីនេះ បានរាប់បាត្រព្រះសង្ឃចំនួន ៣៣ អង្គ ដើម្បីឧទ្ទិសមហាកុសលថ្វាយ ប្រគេន ជូន បដិសន្ធិវិញ្ញាណបុព្វវីរសង្ឃ បុព្វបុរស និងវីរៈកងទ័ពជួរមុខដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ទូច សារ៉ុម និងលោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ព្រមទាំងមន្ត្រីសង្ឃ មន្ត្រីរាជការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ គ្រប់រូបផងដែរ។ ការប្រារព្ធពិធីនេះមិនត្រឹមតែជាការឧទ្ទិសមហាកុសលថ្វាយ ប្រគេន ជូន ដល់បុព្វការីជនប៉ុណ្ណោះទេ ថែមទាំងជាការថែរក្សាមត៌កវប្បធម៌ប្រពៃណីជាតិនិងព្រះពុទ្ធសាសនា ព្រមទាំងបានផ្សារភ្ជាប់នូវស្មារតីសាមគ្គីភាព និងការបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/