អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សាប្រចាំឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។












ក្នុងកិច្ចប្រជុំនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះអគ្គាធិការរង ព្រះសាកលវិទ្យាធិការ ព្រះសាកលវិទ្យាធិការរង ប្រធានសាខា ព្រះប្រធានផ្នែក ប្រធានផ្នែក ព្រមទាំងមន្ត្រីសង្ឃនិងមន្ត្រីរាជការចំណុះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។




ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។