នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
បានអញ្ជើញនិងយាងជាអធិបតីនិងព្រះរាជាធិបតីក្នុងពិធីប្រគេនជ័យលាភីសិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្ក្រឹត ថ្នាក់ឆ្នាំទី៣នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ និងការប្រឡងសូត្របាតិមោក្ខ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមដោយ សម្តេចព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងជ័យលាភីសមណសិស្ស សិស្សផ្នែកភាសាបាលី-សំស្ក្រឹតចំនួន ៦ រូប និងសូត្របាតិមោក្ខចំនួន ៥ រូប ព្រមទាំងបេក្ខសមណៈដែលមិនទទួលបានជ័យលាភីចំនួន ២៣៦ រូប។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/