ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ចុះធ្វើអធិការកិច្ចបច្ចេកទេសចុះសួរសុខទុក្ខ និងជួបប្រជុំពិភាក្សាជាមួយមន្ទីរ សាលាគណ និងគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាក្នុងខេត្តស្វាយរៀង។ អធិការកិច្ចនេះ ផ្ដោតសំខាន់លើការត្រួតពិនិត្យដំណើរការសាលា គណៈគ្រប់គ្រង គ្រូបង្រៀន ការប្រើប្រាស់គ្រូកិច្ចសន្យាឱ្យចំគោលដៅ ការសិក្សារបស់សមណសិស្ស សិស្ស និងការពង្រឹងគុណភាពសាលាពុទ្ធិកបឋមសិក្សាទូទាំងខេត្តស្វាយរៀង។









ព្រះពុទ្ធវង្ស បាននិមន្តចុះទៅពិនិត្យដំណេីរការការរៀននិងបង្រៀននៃសាលាពុទ្ធិកបឋមសិក្សាតាមបណ្ដាក្រុងស្រុកមួយចំនួន ក្នុងគោលបំណងដេីម្បីសួរសុខទុក្ខ លេីកទឹកចិត្ដដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សមណសិស្ស សិស្ស និងផ្ដល់បច្ចេកទេសមួយចំនួន ដេីម្បីធ្វើយ៉ាងណាឱ្យវិស័យពុទ្ធិកសិក្សាមានដំណើរការល្អប្រកបដោយនិរន្តភាព និងវឌ្ឍនភាព ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
...................................
ថ្ងៃចន្ទ ៧កេីត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/