សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

និងលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា យាងនិង


អញ្ជើញជាព្រះអធិបតីនិងជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្ក្រឹត ថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ

សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលមានបេក្ខសមណសិស្ស-សិស្សចំនួន ១៨៦ រូប ចូលរួមប្រឡង និងការប្រឡងសូត្របាតិមោក្ខ ដែលមានបេក្ខសមណៈចំនួន ៦១ រូប ចូលរួមប្រឡង នៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ។





ក្នុងពិធីនេះក៏មានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ និង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំនៃក្រសួងធម្មការនិងសាសា។


=========================
ថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥