នៅរសៀលថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ទ្រង់សព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខគណៈគ្រប់គ្រង សមណសិស្ស និងពិនិត្យវឌ្ឍនភាពការងារពុទ្ធិកសិក្សា នៅពុទ្ធិកអនុវិទ្យាល័យនិងពុទ្ធិកបឋមសិក្សាកោះប្រាក់កៀនស្វាយ ស្ថិតនៅវត្តកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអមព្រះរាជដំណើរដោយព្រះមន្ត្រីសង្ឃនិងមន្រ្តីរាជការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា។
https://www.facebook.com/share/p/17vZTEmF9W/
នៅក្នុងពិធីនោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត ទ្រង់បានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះនាយក គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ក្នុងការជួយគាំទ្រនិងលើកកម្ពស់វិស័យអប់រំពុទ្ធិកសិក្សា។
=====================
On the afternoon of Tuesday, 4th waning moon day of the twelfth-lunar month of Migasira, year of snake, the seventh era of sapṭasaka, 2569 B.E.
Tuesday, December 9, 2025
Samdech Preah Mahāsumedhādhipati Kittipaṇḍita, Om Lim Heng, Supreme Patriarch of the Mahānikāya Order of the Kingdom of Cambodia and the Inspector General of the General Inspectorate for National Buddhist Education, graciously paid a courtesy visit to the management team and monk students and to inspect the progress of Buddhist educational activities at Koh Prak Kien Svay Buddhist Lower Secondary School and Koh Prak Kien Svay Buddhist Primary School, located at Wat Koh Prak, Phum Thom Commune, Kien Svay District, Kandal Province, accompanied by monk-officials and civil servants of the General Inspectorate for National Buddhist Education of the Ministry of Cults and Religion.
During this event, His Holiness Samdech Preah Mahāsumedhādhipati Kittipaṇḍita highly valued and admired the strong efforts of the director, management team, and teachers in supporting and promoting the Buddhist education.
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/