សម្តេចព្រះអគ្គាធិការ ព្រះអគ្គាធិការរង មន្ត្រីសង្ឃ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សូមចូលរួមរំលែកទុក្ខជាមួយ ព្រះឥន្ទសិរីវង្ស តាត វិបុល អនុប្រធានការិយាល័យធម្មវិន័យនៃផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងក្រុមគ្រួសារនៃសព ដោយឧបាសក កង សារិន ហៅ លោកតាហាង ត្រូវជាញោមប្រុសបង្កេីត បានទទួលមរណភាព នាថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១ : ៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមឧទ្ទិសនូវមហាកុសលផលបុណ្យទាំងឡាយជូនចំពោះ ដួងវិញ្ញាណក្ខន្ធសព ឧបាសក កង សារិន ហៅ លោកតាហាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។