នាព្រឹកថ្ងៃចន្ទ៦កេីត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរបស់ផ្នែកពុទ្ធិកឧត្ដមសិក្សានិងក្រោយពុទ្ធិកឧត្ដមសិក្សា ស្តីពីពុទ្ធិកឧត្តមសិក្សានៅសតវត្សទី២១ ( កាលានុវត្តភាពនិងបញ្ហាប្រឈម )

ក្រោមព្រះអធិបតីភាព សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា

ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទិកសិក្សាជាតិ

និងលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ សមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យទាំង៥ទីតាំង៕

࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/