ដោយមានការអនុញ្ញាតនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះពុទ្ធវង្ស សុខ សុភាព ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ បានដឹកនាំគណៈប្រតិភូចុះធ្វើអធិការកិច្ចបច្ចេកទេស សួរសុខទុក្ខ និងជួបប្រជុំពិភាក្សាជាមួយមន្ទីរ សាលាគណ គណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាក្នុងខេត្តបន្ទាយមានជ័យ។ អធិការកិច្ចនេះ ផ្ដោតសំខាន់លើការត្រួតពិនិត្យដំណើរការសាលា គណៈគ្រប់គ្រង គ្រូបង្រៀន ការប្រើប្រាស់គ្រូកិច្ចសន្យា ការសិក្សារបស់សមណសិស្ស សិស្ស ជំរុញលើកទឹកចិត្ត និងការពង្រឹងគុណភាពអប់រំនៅតាមបណ្ដាសាលាពុទ្ធិកបឋមសិក្សាទូទាំងខេត្តបន្ទាយមានជ័យ។



គណៈប្រតិភូបាននិមន្តចុះទៅពិនិត្យដំណេីរការ ការរៀននិងបង្រៀននៃសាលាពុទ្ធិកបឋមសិក្សាមួយចំនួនក្នុងក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដេីម្បីសួរសុខទុក្ខ លេីកទឹកចិត្ដគណៈគ្រប់គ្រងសាលា គ្រូបង្រៀន សមណសិស្ស សិស្ស និងផ្ដល់បច្ចេកទេសមួយចំនួន ដេីម្បីធ្វើយ៉ាងណាឱ្យវិស័យពុទ្ធិកសិក្សាមានដំណើរការល្អប្រកបដោយនិរន្តភាព និងវឌ្ឍនភាព ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
...................................






ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង