អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានរៀបចំការប្រឡងសូត្របាតិមោក្ខនិងប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែផ្នែកភាសាបាលី-សំស្រ្កឹតទូទាំងប្រទេស សម្រាប់ឆ្នាំ២០២៥



ដែលមានបេក្ខសមណៈ បេក្ខជនចូលរួមប្រឡងសរុបចំនួន ២៤៧ រូប ក្នុងនោះបេក្ខសមណៈចូលរួមប្រឡងសូត្របាតិមោក្ខមានចំនួន ៦១ អង្គ អវត្តមាន ៨ អង្គ និងបេក្ខសមណៈ បេក្ខជនចូលរួមប្រឡងសមសិស្ស សិស្សពូកែផ្នែកភាសាបាលី-សំស្រ្កឹតចំនួន ១៨៦ រូប អវត្តមាន ១៥ រូប។


ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការប្រតិបត្តិធម៌វិន័យរបស់សមណសក្យបុត្រឱ្យកាន់តែល្អប្រសើរឡើង និងអភិវឌ្ឍវិស័យពុទ្ធិកសិក្សាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយគុណភាព សមត្ថភាព និងជំនាញ ព្រោះភាសាបាលី-សំស្រ្កឹតគឺជា ”


មុខវិជ្ជាស្នូលនៅក្នុងវិស័យពុទ្ធិកសិក្សានិងជាប្រភពនៃមត៌កវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនាខែ្មរ ព្រមទាំងជាសរសៃឈាមនិងជាបេះដូងនៃព្រះពុទ្ធសាសនាខ្មែរ”ផងដែរ។ កម្មវិធីប្រឡងនេះត្រូវបានរៀបចំឡើងនៅមណ្ឌលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនិងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ។

=========================
ថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥